ការធានា

ផលិតផលម៉ាក​រីនណៃ (Rinnai) ត្រូវ​បាន​ធានា​គុណ​ភាព​លើ​ ​​ផលិត​ផល ឬ គ្រឿង​បន្លាស់ចំ​ពោះ​ការ​ប្រើ​ប្រាស់​ក្នុង​លក្ខ​ខណ្ឌ​ធម្មតា ​នឺង​ត្រូវ​បាន​ជួស​ជុលជូន​​នៅពេល​មាន​បញ្ហាដល់​អ្នក​ទិញ​ផលិត​ផល​ផ្ទាល់​ក្រោមការប្រើប្រាស់និងដំឡើងត្រឹមត្រូវតាមសៀវភៅណែនាំ។

  1. រយៈពេលធានាផលិតផល
ផលិត​ផលរយៈ​ពេល
ម៉ាស៊ីនទឹក​ក្តៅ​​​​​ប្រើ​ថាម​ពល​អគ្គិសនី​1 ឆ្នាំ
ម៉ាស៊ីនទឹក​ក្តៅ​​​​​ប្រើ​ថាម​ពល​ហ្គាស1 ឆ្នាំ
ចង្រ្កាន និងម៉ាស៊ីនបឺតផ្សែង1 ឆ្នាំ
ម៉ាស៊ីនទឹក​ក្តៅ​ប្រើ​ថាម​ពល​ហ្គាសម្រាប់អាគារ​ពាណិជ្ជកម្ម1 ឆ្នាំ
ប្រព័ន្ទទឹក​ក្តៅ​ សម្រាប់អាគារ​ពាណិជ្ជកម្ម1ឆ្នាំ
  1. តើលក្ខខណ្ឌអ្វីខ្លះមិនគ្រប់ដណ្តប់ការធានា

ការ​ធានា​មិនគ្រប់​ដណ្តប់​លើលក្ខខណ្ឌ​ដូច​ខាង​ក្រោម​ ហើយក្រុម​ហ៊ុន​មិន​ទទួល​ខុស​ត្រូវ​លើ​គ្រោះ​ថ្នាក់​ ការ​បាត់​បង់ ​ខូត​ខាត (ដោយ​ផ្ទាល់ឬដោយ​ប្រយោល ) ទៅ​លើ​បុគ្គល​ឬទ្រព្យ​សម្បត្តិ​ដែល​​បណ្តាល​មក​ពី៖

  • ការ​តម្លើង ការ​កែ​ច្នៃ​ ឬ ​ការ​ប្រើ​ប្រាស់​​មិន​គោរព​តាម​សេចក្តីណែ​នាំក្នុង​សៀវ​ភៅ​ណែនាំ​។
  • ការ​ជួសជុល​ឬផ្លាស់​ប្តូរ​គ្រឿង​បន្លាស់ដែល​ប្រើ​សឹក​រិច​រិល​នៅ​ក្នុង​រយៈ​ពេល​ធានា​ឬគ្រឿង​បន្លាស់​ដែល​ទាក់​ទង​វែរនី(ថ្នាំលាបឲ្យរលោង) ក្រូ​ម៉េ អ៊ី​ណុក ទុយ៉ូ​ទន់ តម្រង ស្លកពណ៌ ច្រេះ​ដោយ​សារ​ធាតុ​គីមី ។​
  • ការ​ប៉ះ​ទង្គិច​ឬ​បែក​បាក់ ឆ្កូតរបក កំ​ពិត ប្រេះ គ្រឿងបង្គំខាងក្រៅ មិន​ត្រូវ​បានគ្រប់​ដណ្តប់​ក្នុង​ការ​ធានា​ទេ។